ឧត្តមសេនីយ៏​ផ្កាយ​២​រង​ការ​ចោទ​ប្រកាន់​ថា ចាក់​ដី​រំលោភ​លើ​ព្រំ​ដី​ពល​រដ្ឋ​ក្រុង​ប៉ោយ​ប៉ែត|ឧកញ៉ា ម៉ុង ឬទ្ធី សម្តែង​ការ​រិះ​គន់​លើ​បញ្ហា រឿង​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង|ឃាត់​គ្រឿង​ចក្រ​ជីក​ក​កាយ​ជើង​ភ្នំ នៅ​ជាប់​ព្រំដែន​ តែ​ម្ចាស់​គ្រឿង​ចក្រ​ថា​បរិស្ថាន​អនុញាតិ|ក្រុម​អាជីវករ​ក្នុង​ផ្សារ​ប៉ា​ហ៊ី រិះ​គន់​កាំ​កុង​ត្រូល​ថា ពូកែ​ដើរ​ចាប់​ទំនិញ​កំប៉ិ​កំប៉ុក​តាម​ផ្សារ|រថយន្ត​កាម​រី​ឆ្លាម​បើក​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់|ឆេះ​គំនរ​កំទេច​ឈើ​និង​កង់​ឡាន​ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ទាំង​យប់|ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ចំនួន 55300$ ត្រូវ​បាន​ដក​ហូត​ពី​ជន​សង្ស័យ​៤​នាក់|អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​មួយ​ខ្នង​និង​បន្ទប់​ជួល​៦​បន្ទប់​នៅ​ខណ្ឌ​ដង្កោ|គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ស្លាប់​២​នាក់ និង របួស​ធ្ងន់​ម្នាក់ នៅ​ស្រុក​កៀន​ស្វាយ|ពិធី​បូជា​សព​លោក អុិត សេដ្ឋា កូន​ប្រុស​ស្រី​ទ្រ​ហោរ​យំ​គួ​អោយ​សង្វេគ

អ្នក​ជំនាញ​ផ្នែក​ទីផ្សារ និង​ធុរ​កិច្ច​ម៉ាឡេស៊ី នឹង​ចែក​រំលែក​បទ​ពិសោធន៍​នៅ​កម្ពុជា

សមាគមអ្នកទីផ្សារកម្ពុជា(MAC) នឹងរៀបចំសិក្ខាសាលាលំដាប់អន្តរជាតិ “THE NEXT CAMBODIAN MARKETERS(CPM-ASIA)” ក្រោមប្រធានបទ “TRANSFORMING FROM MARKETING COMPETITION INTO JOIN BRAND COLLABORATION​” ដោយបានអញ្ជើញវាគ្មិន ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Putra Malaysia គឺលោកសាស្ត្រាចារ្យបណ្ឌិត Kenny Teoh Guan Cheng។
Banner_Keynote_Size_1128pixels x 386pixels-01
លោក សាស្ត្រាចារ្យបណ្ឌិត KENNY មានបទពិសោធន៍ជាង២៩ឆ្នាំ ផ្នែកទីផ្សារនៅស្ទើរគ្រប់វិស័យមានដូចជា ធនាគារ កុំព្យូទ័រ សំលៀកបំពាក់ គ្រឿងសំអាង…។ល។ នៅឆ្នាំ២០០៥ លោកទទួលបាន Certified Business Coach (UMCEED) និង Certified Professional Trainer ដែលផ្តល់អោយលោកនូវសមត្ថភាពពិសេសបន្ថែមទៀតក្នុងការបណ្តុះបណ្តាលជំនាញទីផ្សារ និងធុរកិច្ច។ ជាងនេះទៅទៀត កម្មវិធីពិភាក្សាដេញដោលក៏ត្រូវបានដាក់ចូលទៅក្នុងរបៀបវារៈផងដែរ ដោយមានការចូលរួមអំពីអ្នកជំនាញផ្នែកទីផ្សារនៅក្នុងស្រុកដែលកំពុងបំរើការនៅក្នុងបណ្តាក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។
Banner_Panelist_Size_1128pixels x 386pixels-01
សិក្ខាសាលយ៉ាងពិសេសសំរាប់អ្នកទីផ្សារ និងម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង 8:00នាទី រហូត ដល់ម៉ោង 11:45 នាទីព្រឹកនៅអគារ CKCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សូមជំរាបជូនផងដែរថា សមាគមអ្នកទីផ្សារកម្ពុជា (MAC) គឺជាសមាជិករបស់សហព័ន្ធទីផ្សារអាស៊ី (AMF) ដែលមាន១៦ប្រទេសជសមាជិក។ តាមរយៈភាពជាដៃគូរក្នុងតំបន់បែបនេះទើបធ្វើឲ្យសមាគមមានលទ្ធភាពរៀបចំសិក្ខាសាលាលំដាប់អន្តរជាតិជាលើកទីពីរនេះ បន្ទាប់ពីសិក្ខាសាលាលើកទីមួយ បានប្រព្រឹត្តទៅដោយជោគជ័យកាលពីខែមីនា ដែលកាលនោះ សមាគមបានអញ្ជើញវគ្មិនមកពីប្រទេសហ្វីលីពិន។
Page-01
សំរាប់ព័ត៌មានបន្ថែម ឬកក់សំបុត្រចូលរួមសិក្ខាសាលា សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 015 832 666 / 085 616 626 / 015 727 475 / 077 662 966 ឬសារអេឡិចត្រូនិចៈ info@mac.org.kh៕

ផ្តល់មតិ
error: sorry content is protected !!