ឧត្តមសេនីយ៏​ផ្កាយ​២​រង​ការ​ចោទ​ប្រកាន់​ថា ចាក់​ដី​រំលោភ​លើ​ព្រំ​ដី​ពល​រដ្ឋ​ក្រុង​ប៉ោយ​ប៉ែត|ឧកញ៉ា ម៉ុង ឬទ្ធី សម្តែង​ការ​រិះ​គន់​លើ​បញ្ហា រឿង​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង|ឃាត់​គ្រឿង​ចក្រ​ជីក​ក​កាយ​ជើង​ភ្នំ នៅ​ជាប់​ព្រំដែន​ តែ​ម្ចាស់​គ្រឿង​ចក្រ​ថា​បរិស្ថាន​អនុញាតិ|ក្រុម​អាជីវករ​ក្នុង​ផ្សារ​ប៉ា​ហ៊ី រិះ​គន់​កាំ​កុង​ត្រូល​ថា ពូកែ​ដើរ​ចាប់​ទំនិញ​កំប៉ិ​កំប៉ុក​តាម​ផ្សារ|រថយន្ត​កាម​រី​ឆ្លាម​បើក​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់|ឆេះ​គំនរ​កំទេច​ឈើ​និង​កង់​ឡាន​ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ទាំង​យប់|ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ចំនួន 55300$ ត្រូវ​បាន​ដក​ហូត​ពី​ជន​សង្ស័យ​៤​នាក់|អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​មួយ​ខ្នង​និង​បន្ទប់​ជួល​៦​បន្ទប់​នៅ​ខណ្ឌ​ដង្កោ|គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ស្លាប់​២​នាក់ និង របួស​ធ្ងន់​ម្នាក់ នៅ​ស្រុក​កៀន​ស្វាយ|ពិធី​បូជា​សព​លោក អុិត សេដ្ឋា កូន​ប្រុស​ស្រី​ទ្រ​ហោរ​យំ​គួ​អោយ​សង្វេគ

ស្ថានីយ៍​​ទូរ​​ទស្សន៍​​នាគ​​ព័ន្ធ NTVHD បាន​​រៀប​​ចំ​​កម្ម​វិធី យុវ​ជន​​និង​​ការ​​អបរំ នៅ​​វិទ្យា​ល័យ​​ហ៊ុនសែន​សេរី​ភាព

ក្រុងតាខ្មៅ៖ វិទ្យាល័យហ៊ុនសែនសេរីភាពគឺជាគោលដៅទី៥សម្រាប់កម្មវិធីយុវជននិងការអប់រំដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍នាគព័ន្ធ NTV HD ដើម្បីបញ្ចៀបពីផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់សិស្សានុសិស្សនៅតាមវិទ្យាល័យ។ វាជាបេសកម្មដ៏សំខាន់របស់ស្ថានីយ៍ទូរទស្សន៍នាគព័ន្ធ NTV HD ដែលមានការចូលរួមសហការដោយសាកលវិទ្យាល័យ អន្តរជាតិ IU សាកលវិទ្យាល័យ បូលីណូ កំពង់ឆ្នាំង គ្រឹះស្វានមីក្រូហិរញវត្ថុ ឌែលតា (Delta plc.) និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងព័ត៌មាន។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ កម្មវិធី “យុវជន និង ការអប់រំ” បានធ្វើដំណើរមកផ្សព្វផ្សាយដល់វិទ្យាល័យ ហ៊ុនសែនសេរីភាព ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សាម៉ន បណ្ធិតអគ្គនាយករងស្ថានីយ៍ទូរទស្សន៍នាគពន្ថ ព្រឹទ្ធបុរស ជ័យ សំណាង និង លោក វួច ពិសិដ្ឋ ការិយាល័យអន្តរជាតិ លោក ម៉ម សុធាវី នាយកសាលាវិទ្យាល័យហ៊ុនសែនសេរីភាព អនុសេនីទោ​ ស៊ាង រិទ្ធី មន្រ្តីនគរបាលចរាចរណ៍ លោកព្រឹទបាលឯក ផន លីកូ និង អនុសេនីត្រី យាវ រដ្ឋា ទទួលបន្ទុកផ្នែកគ្រឿងញៀនព្រមទាំងមានវត្តមានលោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សប្រមាណជាង៤០០នាក់ បានចូលរូមផងដែរ។

គោលបំណងសំខាន់ៗនៃការចុះអប់រំផ្សព្វផ្សាយនេះ ចង់ឲ្យសិស្សានុសិស្សទាំងអស់មានការស្វែងយល់ឲ្យកាន់តែខ្លាំងអំពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀន និង ចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងខិតខំរៀនសូត្រដើម្បីបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
19850618_1931253367152667_161079725_o

19850939_1931253407152663_865584077_o

19876127_1931253383819332_1116913050_o

ផ្តល់មតិ
error: sorry content is protected !!