ឧត្តមសេនីយ៏​ផ្កាយ​២​រង​ការ​ចោទ​ប្រកាន់​ថា ចាក់​ដី​រំលោភ​លើ​ព្រំ​ដី​ពល​រដ្ឋ​ក្រុង​ប៉ោយ​ប៉ែត|ឧកញ៉ា ម៉ុង ឬទ្ធី សម្តែង​ការ​រិះ​គន់​លើ​បញ្ហា រឿង​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង|ឃាត់​គ្រឿង​ចក្រ​ជីក​ក​កាយ​ជើង​ភ្នំ នៅ​ជាប់​ព្រំដែន​ តែ​ម្ចាស់​គ្រឿង​ចក្រ​ថា​បរិស្ថាន​អនុញាតិ|ក្រុម​អាជីវករ​ក្នុង​ផ្សារ​ប៉ា​ហ៊ី រិះ​គន់​កាំ​កុង​ត្រូល​ថា ពូកែ​ដើរ​ចាប់​ទំនិញ​កំប៉ិ​កំប៉ុក​តាម​ផ្សារ|រថយន្ត​កាម​រី​ឆ្លាម​បើក​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់|ឆេះ​គំនរ​កំទេច​ឈើ​និង​កង់​ឡាន​ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ទាំង​យប់|ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ចំនួន 55300$ ត្រូវ​បាន​ដក​ហូត​ពី​ជន​សង្ស័យ​៤​នាក់|អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​មួយ​ខ្នង​និង​បន្ទប់​ជួល​៦​បន្ទប់​នៅ​ខណ្ឌ​ដង្កោ|គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ស្លាប់​២​នាក់ និង របួស​ធ្ងន់​ម្នាក់ នៅ​ស្រុក​កៀន​ស្វាយ|ពិធី​បូជា​សព​លោក អុិត សេដ្ឋា កូន​ប្រុស​ស្រី​ទ្រ​ហោរ​យំ​គួ​អោយ​សង្វេគ

ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទី​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ព្រះ​សីហនុ ក្រោម​អធិប​តី​ភាព​ឯក​ឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន

ខេត្តព្រះសីហនុ៖ នៅ​​រសៀល​​ថ្ងៃ​​ទី​​២៩ ខែ​​មិថុនា ឆ្នាំ​​២០១៧ នៅ​​សាលា​​រដ្ឋ​​បាល​​ខេត្ត​​ព្រះ​សីហនុ​បាន​រៀប​ចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទី​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ព្រះ​សីហនុ ក្រោម​អធិបតី​ភាព​ឯក​ឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ជន​បទ ឯក​ឧត្តម ជាម ហ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល​ន​ស​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​មាន​វត្ត​មាន​ឯកឧត្តម​រដ្ឋ​លេខា​ធិការ អនុ​រដ្ឋ​លេខា​ធិការ អគ្គ​នាយក ប្រធាន​នាយក​ដ្ឋាន ប្រធាន​មន្ទីរ អនុ​ប្រធាន​មន្ទីរ​និង​អង្គ​ភាព​ពាក់​ពន្ធ​ជុំវិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត​បាន​ចូល​រួម​ផង​ដែរ។

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ជន​បទ​បាន​លើក​ឡើង​ផង​ដែរ​ថា​ក្នុង​នាម​ជា​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​តែ​ខិត​ខំ​បំពេញ​ភារ​កិច្ច​អោយ​បាន​ល្អ​ដើម្បី​បន្ត​ការ​ដឹក​នាំ​និង​គ្រប់​គ្រង​ការ​អនុវត្តន៍​ផែន​ការ​សមត្ថភាព​និង​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ដូច​ជា ត្រូវ​បន្ត​និង​ពង្រឹង​សាមគ្គី​ភាព​ជា​មួយ​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​របស់​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ បន្ត​និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​​​ជា​មួយ​រដ្ឋ​បាល​ខេត្ត មន្ទីរ​អង្គ​ភាព​ពាក់​ពន្ធ័ កង​កំលាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​ជា​មួយ​ប្រជា​ពល​រដ្ឋ​ជន​បទ អោយ​កាន់​តែ​មាន​ភាព​រឹង​មាំ​និង​ជិត​ស្និត​បន្ថែម​ទៀត។

ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​និង​ស្នារតី​ទទួល​ខុស​ត្រូវ​កម្រិត​ខ្ពស់​ក្នុង​ការ​អនុវត្តន៍​ផែន​ការ​និង​យុទ្ធ​សាស្ត្រា​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ យក​ចិត្ត​ទុក​ដាក់​និង​ផ្តល់​ឪកាស​ដល់​ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​រាជ​ការ​មន្ទីរ​ព្រម​ទាំង​ខ្លួន​ឯង​ផ្ទាល់ ក្នុង​ការ​កសាង​និង​ពង្រឹង​សមត្ថភាព​បន្ថែម​ដើម្បី​អោយ​ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​ល្អ។ ខិត​ខំ​បន្ត​និង​ពង្រឹង កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​ជា​មួយ​ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ព្រម​ទាំង​វិស័យ​ឯក​ជន​ក្នុង​ការ​កៀង​គរ​ធន​ធាន​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ប្រកប​ដោយ​ភាព​ទន់​ភ្លន់ និង ប្រាកដ​និយម។ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទស្សនះ​ថា​អ្វី​ដែល​ជា​ការ​លំបាក​របស់​មន្ត្រី​រាជ​ការ​ក្រោម​ឪវាទ និង ប្រជា​ពល​រដ្ឋ​នៅ​ជន​បទ​នោះ វា​គឺ​ជា​ក្តី​កង្វល់​ដ៏​សំខាន់​របស់​ខ្លួន ហើយ​ត្រូវ​តែ​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​អោយ​បាន​សម​ស្រប និង ទាន់​ពេល​វេលា​ក្នុង​នាម​ជា​ប្រធាន​មន្ទីរ។ ទស្សនា​វីដេអូ​ខាង​ក្រោមៈ

ផ្តល់មតិ
error: sorry content is protected !!