ឧត្តមសេនីយ៏​ផ្កាយ​២​រង​ការ​ចោទ​ប្រកាន់​ថា ចាក់​ដី​រំលោភ​លើ​ព្រំ​ដី​ពល​រដ្ឋ​ក្រុង​ប៉ោយ​ប៉ែត|ឧកញ៉ា ម៉ុង ឬទ្ធី សម្តែង​ការ​រិះ​គន់​លើ​បញ្ហា រឿង​ទប់​ស្កាត់​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង|ឃាត់​គ្រឿង​ចក្រ​ជីក​ក​កាយ​ជើង​ភ្នំ នៅ​ជាប់​ព្រំដែន​ តែ​ម្ចាស់​គ្រឿង​ចក្រ​ថា​បរិស្ថាន​អនុញាតិ|ក្រុម​អាជីវករ​ក្នុង​ផ្សារ​ប៉ា​ហ៊ី រិះ​គន់​កាំ​កុង​ត្រូល​ថា ពូកែ​ដើរ​ចាប់​ទំនិញ​កំប៉ិ​កំប៉ុក​តាម​ផ្សារ|រថយន្ត​កាម​រី​ឆ្លាម​បើក​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​បុក​របួស​ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់|ឆេះ​គំនរ​កំទេច​ឈើ​និង​កង់​ឡាន​ផ្អើល​ដល់​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់​អគ្គីភ័យ​ទាំង​យប់|ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ចំនួន 55300$ ត្រូវ​បាន​ដក​ហូត​ពី​ជន​សង្ស័យ​៤​នាក់|អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ​មួយ​ខ្នង​និង​បន្ទប់​ជួល​៦​បន្ទប់​នៅ​ខណ្ឌ​ដង្កោ|គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ស្លាប់​២​នាក់ និង របួស​ធ្ងន់​ម្នាក់ នៅ​ស្រុក​កៀន​ស្វាយ|ពិធី​បូជា​សព​លោក អុិត សេដ្ឋា កូន​ប្រុស​ស្រី​ទ្រ​ហោរ​យំ​គួ​អោយ​សង្វេគ

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ជន​បទ បាន​អញ្ជើញ​ចូល​រួម​សិក្ខា​សាលា​ថ្នាក់​ជាតិ ស្តី​ពី​ការ​ចុះ​បញ្ជី​សហគមន៍​សន្សំ​ប្រាក់

ខេត្តព្រះសីហនុ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ហ្គោល​ដិន​ស៊ី ខេត្ត​ព្រះសីហនុ បាន​រៀប​ចំ​សិក្ខា​សាលា​ប្រឹក្សា​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​ការ​ចុះ​បញ្ជី​សហគមន៍​សន្សំ​ប្រាក់ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ឯក​ឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍ​ជន​បទ​និង​លោក​ជំទាវ ទេព បូរ៉ា​មីន អនុ​រដ្ឋ​លេខា​ធិការ​និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេក​ទេស​សហគមន៍​សន្សំ​ប្រាក់​និង​លោក​បណ្ឌិត ភាគ សុធា ប្រធាន​នាយក​ដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនប​ទ។

លោក​ជំទាវ ទេព បូរ៉ាមីន បាន​លើក​ឡើង​ថា​សហគមន៍​សន្សំ​ប្រាក់​ជា​នីតិ​បុគ្គល​ឯក​ជន​មាន​លក្ខណៈ​ជា​សហគមន៍​សេដ្ឋកិច្ច​ដែល​បង្កើត​ឡើង​ដោយ​រូប​វន្ត័​បុគ្គល​មួយ​ក្រុម​ដែល​ស្មគ្រ័​ចិត្ត​ដាក់​ប្រាក់​សន្សំ​រួម​គ្នា​ដើម្បី​បង្កើត​ជា​ដើម​ទុន​រួម​គ្នា​ធ្វើ​ជា​ម្ចាស់​និង​គ្រប់​គ្រង​តាម​លក្ខណៈ​ប្រជា​ធិប​តេយ្យ​ដើម្បី​ពង្រីក​លទ្ធភាព​បង្កើន​ប្រាក់​ចំនូល​សំដៅ​លើ​កម្ពស់​ជីវភាព​រស់​នៅ​របស់​សមាជិក​នៅ​ក្នុង​សហគមន៍។

សមាគមន៍​សន្សំ​ប្រាក់​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ត្រូវ​មាន​សមាជិក​ចាប់​ពី​៥០​នាក់​ឡើង​ទៅ ដែល​មាន​សញ្ជាតិ​ខ្មែរ​និង​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​និង​រស់​នៅ​ក្នុង​ភូមិសាស្ត្រ​នៃរ​ដ្ឋបាល​ភូមិ ឃុំ សង្កាត់​ជាក់​លាក់​នៃ​រាជធានី ខេត្ត​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​មាន​ឆន្ទះ​ចូល​រួម​សន្សំ​ប្រាក់​ក្នុង​សហគមន៍​សន្សំ​ប្រាក់​ដោយ​ស្ម័គ្រ​ចិត្ត មាន​សមាជិក​ចូល​រួម​សន្សំ​ទៀង​ទាត់​រយះ​ពេល​២​ឆ្នាំ​ឡើង​ទៅ និង​មាន​ដើម​ទុន​ចាប់​ពី​២៥០០០០០០(ម្ភៃ​ប្រាំ​លាន​រៀល​)ឡើង​និង​មាន​ផល​បត្រ​ឥណទាន​តិច​ជាង​១០០០០០០​(មួយលានរៀល​)។

ការ​បង្កើត​សហគមន៍​សន្សំ​ប្រាក់​ត្រូវ​បាន​ចែក​ចេញ​ជា​៣​ជំហាន​គី​ទី១​ការ​រៀប​ចំ​មហា​សន្និបាត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ភិបាល​និង​គណៈ​កម្ម​ការ​គ្រប់​គ្រង ទី​២​ការ​រៀប​ចំ​ឯកសារ​ចុះ​បញ្ជី និង​ទី​៣​ការ​រៀប​ចំ​មហា​សន្និបាត​អនុម័ត​ចុះ​បញ្ជី។ ទស្សនា​វិដេអូ​ខាង​ក្រោមៈ

ផ្តល់មតិ
error: sorry content is protected !!